ជ្រើសរើសភាសា: Khmer Khmer English English
ពិធីបើកវគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្តីពី “គណនេយ្យសាធារណៈ”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ឆ្នាំ ២០២៦

ថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បាន​អញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្តីពី “គណនេយ្យសាធារណៈ” ក្រោមអធិបតីភាពឯកឧត្តម ពេជ្យ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារ កសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ , និងឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តកែប។
គោលបំណងនៃវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងចំណេះដឹង និង ចំណេះធ្វើ ពាក់ព័ន្ធនឹងការអនុវត្តគណនេយ្យសាធារណៈ ផ្នែករជ្ជទេយ្យបុរេប្រទាន ឱ្យកាន់តែមានប្រសិទ្ធភាព ខ្ពស់ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងគណនេយ្យសាធារណៈជាធរមាន ជូនរជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករ បុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត និងខេត្តតាកែវ សរុបចំនួន ៨៦ នាក់។

ព័ត៌មានទាក់ទង